ការពុលអាហារ គឺជាបញ្ហាសុខភាពទូទៅ និងធ្ងន់ធ្ងរដែលអាចបង្កឡើងដោយការទទួលទានអាហារ ឬភេសជ្ជៈដែលមានមេរោគ។ ការចម្លងរោគអាចកើតមានឡើងនៅគ្រប់ដំណាក់កាលនៃការផលិតអាហារ ចាប់ពីដំណើរការដំបូង ដំណើរការនៃការរក្សាទុក និងការរៀបចំ។ ការពុលអាហារអាចបណ្តាលមកពីបាក់តេរី មេរោគ ឬសារធាតុគីមីនៅក្នុងចំណីអាហារ។ ក្នុងករណីស្រាល ការពុលអាហារអាចដោះស្រាយបានដោយខ្លួនឯងដោយការសម្រាក និងទទួលទានទឹកឲ្យបានច្រើន។ ទោះយ៉ាងណាក៏ដោយ ករណីធ្ងន់ធ្ងរជាងនេះ អាចនាំឱ្យខ្សោះជាតិទឹកក្នុងខ្លួន ហើយអាចទាមទារឲ្យមានការយកចិត្តទុកដាក់ពីគ្រូពេទ្យ។
រោគសញ្ញាទូទៅនៃការពុលអាហាររួមមាន៖
1) ចង្អោរ
2) ក្អួត
3) រាគ
៤) ឈឺពោះ និងរមួលក្រពើ
5) គ្រុនក្តៅ
6) ឈឺសាច់ដុំ
7) ភាពទន់ខ្សោយនិងអស់កម្លាំង