ការពិពណ៌នា៖
ជំងឺគ្រុនផ្តាសាយ និងការឈឺបំពង់កអាចមានការទាក់ទងគ្នា ដោយសារការឈឺបំពង់ក គឺជារោគសញ្ញាទូទៅមួយនៃជំងឺផ្តាសាយ។ ទោះយ៉ាងណាក៏ដោយ សំខាន់យើងត្រូវយល់ដឹងពីភាពខុសគ្នារវាងជំងឺទាំងពីរនេះ។
ជំងឺគ្រុនផ្តាសាយគឺ បណ្តាលមកពីមេរោគគ្រុនផ្តាសាយ។ វាគឺជាជំងឺផ្លូវដង្ហើម ដែលអាចឆ្លងបាន។ រោគសញ្ញារបស់ជំងឺគ្រុនផ្តាសាយ មានអាការៈគ្រុនក្តៅ គ្រុនរងា ក្អក អស់កម្លាំង ឈឺខ្លួន ឈឺក្បាល និងឈឺបំពង់ក។
រីឯការឈឺបំពង់កវិញ អាចបណ្តាលមកពីមូលហេតុផ្សេងៗ ដែលរួមមានបណ្តាលមកពីការឆ្លងមេរោគផ្សេងៗ ការឆ្លងបាក់តេរី និងអាឡែស៊ីជាដើម។ រោគសញ្ញាចម្បង នៃការឈឺបំពង់ក គឺមានការឈឺចាប់ ឬមានអារម្មណ៍ថាមិនស្រួលនៅក្នុងបំពង់ក ហើយរោគសញ្ញាផ្សេងទៀតរួមមាន ពិបាកលេប ស្ងួតបំពងក ការរលាត់ និងស្អក។