ការពិពណ៌នា៖
ការលោតខ្សែអន្ទាក់ គឺជាទម្រង់លំហាត់សរសៃឈាមបេះដូងដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ ខាងក្រោមនេះគឺ ជាអត្ថប្រយោជន៍មួយចំនួននៃការលោតខ្សែអន្ទាក់៖
១) វាអាចជួយពង្រឹងបេះដូងរបស់អ្នក ធ្វើអោយឈាមរត់បានប្រសើរឡើង និងអាចបន្ថយហានិភ័យនៃជំងឺបេះដូង។
២) ការទង្គិចនៃចលនា កំឡុងពេលលោតរំលងខ្សែអន្ទាក់ អាចជួយពង្រឹងឆ្អឹង និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។
៣) ការលោតខ្សែអន្ទាក់អាចជួយឲ្យអ្នកបង្កើនភាពរឹងមាំ និងភាពអត់ធ្មត់តស៊ូក្នុងការប្រកួតប្រជែង ។
៤) បង្កើនភាពបត់បែននៃរាងកាយរបស់អ្នក។
៥) ការលោតខ្សែអន្ទាក់ នឹងធ្វើឲ្យសាច់ដុំទាំងផ្នែកខាងលើ និងខាងក្រោម អាចជួយដល់អ្នកក្នុងការសម្រេចបាននូវរាងកាយដែលមានតុល្យភាព និងរឹងមាំ។
៦) វាដុតកាឡូរីនៅក្នុងរយៈពេលខ្លី អាចជួយដល់ការសម្រកទម្ងន់។